ホーム > くらし・安全・環境 > 身近な生活 > 外国籍県民・多言語情報 > ព័ត៌មានរស់នៅ (カンボジア語)
更新日:2024年8月16日
ここから本文です。
យើងផ្តល់ព័ត៌មានចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃជាច្រើនភាសា
ហទំព័រនេះនឹងណែនាំអំពីសកម្មភាពនានារបស់ដេប៉ាតឺម៉ង់បរទេសនៃខេត្តកាណាហ្កាវ៉ាទាក់ទងនឹងអ្នកក្រុងដែលមានសញ្ជាតិបរទេសដោយប្រើភាសាចំនួន10និងភាសាជប៉ុនងាយៗ។
វែបសាយត៍នេះផ្តល់ព័ត៌មានមានប្រយោជន៍សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុននិងអ្នកគាំទ្ររបស់ពួកគេ។(ទំព័ររបស់ក្រសួងយុត្តិធម៌)
មានព័ត៌មានមូលដ្ឋាននានាដែលចាំបាច់សម្រាប់ការរស់នៅ និងធ្វើការងារប្រកបដោយសុវត្ថិភាព និងគ្មានការបារម្ភ។ (ទំព័ររបស់ក្រសួងយុត្តិធម៌)
សៀវភៅមគ្គុទេសក៍សម្រាប់ការរស់នៅ និងការធ្វើការ
”មជ្ឈមណ្ឌលគាំទ្រពហុភាសាខេត្តកាណាហ្កាវ៉ា” ត្រូវបានស្ថាបនាឡើងនិងផ្ដល់ជំនួយគាំទ្រផ្នែកផ្ដល់ព័ត៌មានជាភាសាផ្សេងៗជាច្រើន ក្នុងគោលបំណងបង្កើតជាបរិស្ថានដែលអាចអោយអ្នកក្រុងដែលមានសញ្ជាតិបរទេសនិងជនបរទេសដែលមកដល់ក្នុងខេត្តអាចរស់នៅបានដោយមានទំនុកចិត្តនិងសុវត្ថិភាព ព្រមទាំងធ្វើអោយកើតឡើងពិតប្រាកដនូវសង្គមមួយដែលរួមមានវប្បធម៌ជាច្រើនស្ថិតនៅរួមជាមួយគ្នា។
ចាប់ពីឆ្នាំ2019ខែមិថុនាមក មជ្ឈមណ្ឌលទទួលការហៅទូរស័ព្ទច្រើនភាសា ដែលជាផ្នែកមួយនៃមជ្ឈមណ្ឌលគាំទ្រពហុភាសាខេត្តកាណាហ្កាវ៉ាបានបន្ថែមនូវភាសាថ្មីៗចំនួន5ទៀតសម្រាប់ការឆ្លើយតប គឺមជ្ឈមណ្ឌលបានពង្រីកមុខងាររបស់ខ្លួន ដូចជា ការឆ្លើយតបទៅនឹងការហៅទូរស័ព្ទចូលជាភាសាចំនួន11។ល។
ភាសាដែលអាចឆ្លើយតបបាន (11ភាសា)
ភាសាអង់គ្លេស ភាសាចិន ភាសាតាហ្កាឡុក ភាសាវៀតណាម ភាសាអេស្ប៉ាញ ភាសាព័រទុយហ្កាល់ ភាសានេប៉ាល់ ភាសាថៃ ភាសាកូរ៉េខាងត្បូងនិងខាងជើង ភាសាឥណ្ឌូនេស៊ី ភាសាជប៉ុនងាយៗ
ពេលវេលាទទួលទូរស័ព្
9:00 - 12:00 / 13:00 - 17:15 (លើកលែងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃបុណ្យ និង ថ្ងៃឆ្លងឆ្នាំ)
លេខទូរស័ព្ទ
045-316-2770
ការសាកសួរគឺដោយឥតគិតថ្លៃ ប៉ុន្តែ អ្នកត្រូវចំណាយលើថ្លៃឆ្លើយឆ្លងតាមទូរស័ព្ទ។ ការសម្ងាត់នឹងត្រូវបានរក្សា។
បញ្ជរនេះទទួលការពិគ្រោះពីអ្នកក្រុងដែលមានសញ្ជាតិបរទេសនៅ3តំបន់ក្នុងខេត្តកាណាហ្កាវ៉ា គឺ យ៉ុកុហាម៉ា កាវ៉ាសាគិ និង អាស៊ុហ្គិ។
អ្នកអាចពិគ្រោះអំពីអ្វីក៏បានយ៉ាងងាយស្រួល ប្រសិនបើអ្នកមានក្ដីបារម្ភទាក់ទងនឹងការងារ ទីស្នាក់នៅ ការអប់រំ ប្រាក់ចូលនិវត្តន៍ ជាដើម។
គេហទំព័រនៃបញ្ជរពិគ្រោះសម្រាប់អ្នកក្រុងដែលមានសញ្ជាតិបរទេស
មន្ទីរគ្រប់គ្រងអន្តោប្រវេសន៍ប្រចាំទីក្រុងតូក្យូ (មន្ទីរអន្តោប្រវេសន៍តូក្យូ) មានផ្តល់សេវាកម្មពិគ្រោះយោបល់ទាក់ទងនឹងសេវាកម្មអន្តោប្រវេសន៍សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសជប៉ុន និងសម្រាប់ក្រុមហ៊ុនដែលមានបំណងជ្រើសរើសបុគ្គលិកជនបរទេស នៅមជ្ឈមណ្ឌលគាំទ្រការស្នាក់នៅជនបរទេស (FRESC) ដែលមានទីតាំងនៅ ខណ្ឌស៊ីនជឹគឹ នៃទីក្រុងតូក្យូ ។
តាមរយៈ "ការពិគ្រោះតាមទូរស័ព្ទដោយឥតគិតថ្លៃសម្រាប់ជនបរទេសមាន5ភាសា" អ្នកអាចធ្វើការពិគ្រោះដោយឥតគិតថ្លៃអំពីលក្ខណៈសម្បត្តិការស្នាក់នៅ និងសញ្ជាតិជាដើម នៅរៀងរាល់ ថ្ងៃច័ន្ទ ថ្ងៃពុធ និង រសៀលថ្ងៃសុក្រ។
សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់គេហទំព័ររបស់សមាគមអ្នកឯកទេសច្បាប់នៃនីតិរដ្ឋបាលសាធារណៈ ។
*សូមបញ្ជាក់ថាមានព័ត៌មានចាំបាច់សម្រាប់កុមារដែលមានលក្ខណៈសម្បត្តិស្នាក់នៅ "ស្នាក់នៅជាលក្ខណៈគ្រួសារ" ដើម្បីធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។
”សួស្ដីកាណាហ្កាវ៉ា” ជាឯកសារព័ត៌មានទាក់ទងនឹងការរស់នៅសម្រាប់អ្នកក្រុងដែលមានសញ្ជាតិបរទេសដែលផ្ដល់ដោយខេត្តកាណាហ្កាវ៉ា។
ឯកសារនេះចេញផ្សាយចំនួន3ដងក្នុង1ឆ្នាំជា 6 ភាសា (ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េខាងត្បូងនិងខាងជើង ភាសាអេស្ប៉ាញ ភាសាព័រទុយហ្កាល់ ភាសាវៀតណាម)។
ឯកសារមួយណាក៏រួមមានភាសាជប៉ុននៅក្នុងនោះផងដែរ។
ឯកសារនេះត្រូវបានចែកចាយនៅតាមស្ថានប័នខេត្ត ភូមិឃុំសង្កាត់នៅក្នុងខេត្ត មន្ទីរគ្រប់គ្រងអន្តោប្រវេសន៍ប្រចាំទីក្រុងតូក្យូសាខាយ៉ុកុហាម៉ា សមាគមអន្តរជាតូបនីយកម្មតំបន់ក្នុងខេត្ត។ល។
នៅខេត្តកាណាហ្កាវ៉ា មានការណែនាំអ្នកស្ម័គ្រចិត្តផ្នែកបកប្រែភាសា នៅពេលដែលអ្នកក្រុងដែលមានសញ្ជាតិបរទេសត្រូវការការបកប្រែភាសានៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ប៉ុន្តែ សេវានេះគឺសម្រាប់តែការបកប្រែភាសាទាក់ទងនឹងសេវាកម្មសាធារណៈប៉ុណ្ណោះ(ឧទាហរណ៍: ការជួបសម្ភាសន៍នៅសាលារៀន ការពិគ្រោះនៅបញ្ជររដ្ឋបាល)។
ម្យ៉ាងទៀត ក៏មានការប្រកាសស្វែងរកអ្នកដែលអាចសហការធ្វើជាអ្នកបកប្រែភាសាស្ម័គ្រចិត្តផងដែរ។
ភាសាបកប្រែ
ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េខាងត្បូងនិងខាងជើង ភាសាអេស្ប៉ាញ ភាសាព័រទុយហ្កាល់ ភាសាតាហ្កាឡុក ភាសាថៃ ភាសាវៀតណាម ជាដើម
ការចំណាយ
វាជាប្រព័ន្ធដែលអ្នកដាក់ពាក្យស្នើសុំ ជាគោលការណ៍ ត្រូវបង់ប្រាក់ចំនួន3ពាន់យេន (មិនបូកបញ្ចូលពន្ធ) សម្រាប់ការបកប្រែ1ដងរយៈពេល2ម៉ោង។
អាសយដ្ឋានទំនាក់ទំនងសម្រាប់ការដាក់ពាក្យស្នើសុំ ឬ សាកសួរព័ត៌មាន
មជ្ឈមណ្ឌលប្រជាពលរដ្ឋខេត្តកាណាហ្កាវ៉ា ជាន់ទី13 បញ្ជរបកប្រែភាសាទូទៅ ទូរស័ព្
លេខទូរស័ព្ទ:045-317-8813
ខេត្តកាណាហ្កាវ៉ានិងភូមិឃុំសង្កាត់ក្នុងខេត្តបានសហការជាមួយនឹង នីតិបុគ្គលធ្វើសកម្មភាពជាក់លាក់មិនមែនពាណិជ្ជកម្មធនធានសង្គមច្រើនភាសាកាណាហ្កាវ៉ា(MICកាណាហ្កា វ៉ា) ក្រោមការសហការរវាងនីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈគណៈគ្រូពេទ្យខេត្តកាណាហ្កាវ៉ា និង នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈសមាគមមន្ទីរពេទ្យខេត្តកាណាហ្កាវ៉ា ព្រមទាំង នីតិបុគ្គលមូលនិធិទូទៅសមាគមទន្តពេទ្យខេត្តកាណាហ្កាវ៉ានិងនីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈគណៈឱសថការីខេត្តកាណាហ្កាវ៉ា ដើម្បីដំណើរការប្រព័ន្ធចាត់តាំងអ្នកបកប្រែភាសាស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រឆ្លើយតបទៅនឹងការស្នើសុំពីស្ថាប័នផ្ដល់សេវាសុខភាពក្នុងកិច្ចព្រមព្រៀងចំនួន71កន្លែងក្នុងខេត្ត ដោយមានអ្នកសម្របសម្រួលនៅក្នុងការងារចាត់តាំងនេះ។
ភាសាបកប្រែ
ភាសាចិន ភាសាកូរ៉េខាងត្បូងនិងខាងជើង ភាសាតាហ្កាឡុក ភាសាព័រទុយហ្កាល់ ភាសាអេស្ប៉ាញ ភាសាអង់គ្លេស ភាសាថៃ ភាសាវៀតណាម ភាសាឡាវ ភាសាខ្មែរ ភាសារូស៊ី ភាសាបារាំង ភាសានេប៉ាល់ (13ភាសា)
ការចំណាយ
ការចំណាយទៅលើសេវាចាត់តាំងអ្នកបកប្រែភាសាគឺ3ពាន់យេន(មិនបូកបញ្ចូលពន្ធ)សម្រាប់រយៈពេល2ម៉ោងនៃការស្នើសុំ1ករណី ប៉ុន្តែ ក៏មានមន្ទីរពេទ្យមួយចំនួនដែលនឹងសុំអោយអ្នកជំងឺទទួលបន្ទុកមួយផ្នែកលើការចំណាយនោះ ហើយរបៀបទទួលការពិនិត្យអាចមានលក្ខណៈខុសគ្នារវាងមន្ទីរពេទ្យនីមួយៗ ដូច្នេះ សូមអ្នកធ្វើការសាកសួរអំពីព័ត៌មានលម្អិតដោយផ្ទាល់ទៅកាន់បញ្ជរពិគ្រោះវេជ្ជសាស្ត្រនៅតាមស្ថាប័នផ្ដល់សេវាសុខភាពនីមួយៗ។
តារាងរាយឈ្មោះស្ថាប័នផ្ដល់សេវាសុខភាពក្នុងកិច្ចព្រមព្រៀង(PDF:169KB)
ប្រកាសស្វែងរកអ្នកបកប្រែភាសាស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រ
នៅក្នុងប្រព័ន្ធបកប្រែផ្ទាល់មាត់ទាក់ទងនឹងវេជ្ជសាស្ត្រ មានការប្រកាសស្វែងរកអ្នកបកប្រែភាសាស្ម័គ្រចិត្តជារៀងរាល់ឆ្នាំ។
សម្រាប់ព័ត៌មានលម្អិត សូមអ្នកធ្វើការសាកសួរដោយផ្ទាល់ជាភាសាជប៉ុនទៅកាន់MICកាណាហ្កាវ៉ាឬដេប៉ាតឺម៉ង់បរទេសខេត្តកាណាហ្កាវ៉ា។
ប្រព័ន្ធនេះមានគោលបំណងជួយដោះស្រាយបញ្ហាទាក់ទងនឹងទីស្នាក់នៅរបស់ប្រជាពលរដ្ឋជាជនបរទេស ដើម្បីឆ្លើយតបទៅនឹងការលំបាកផ្នែកភាសារបស់ជនបរទេសនៅក្នុងការស្វែងរកទីស្នាក់នៅ ដោយប្រព័ន្ធនេះបានទទួលការសហការពីស្ថាប័នពាក់ព័ន្ធ ក្នុងការណែនាំក្រុមហ៊ុនអចលនទ្រព្យដែលធ្វើការងារកណ្ដាលនៅក្នុងការជួលលំនៅដ្ឋាន ព្រមទាំងទទួលការពិគ្រោះអំពីបញ្ហាផ្សេងៗក្រោយចូលស្នាក់នៅ និង ធ្វើការចាត់តាំងអ្នកបកប្រែភាសាស្ម័គ្រចិត្តជាដើម។
មជ្ឈមណ្ឌលគាំទ្រទីស្នាក់នៅរបស់ជនបរទេសកាណាហ្កាវ៉ា
ជាស្ថាប័នសំខាន់នៅក្នុងប្រព័ន្ធគាំទ្រការស្នាក់នៅដែលធ្វើការងារដូចជា ណែនាំក្រុមហ៊ុនអចលនទ្រព្យដែលបានចុះឈ្មោះសម្រាប់ធ្វើការងារកណ្ដាលនៅក្នុងការជួលលំនៅដ្ឋាន(ក្រុមហ៊ុនគាំទ្រការស្នាក់នៅរបស់ជនបរទេស) និង ទទួលការពិគ្រោះអំពីបញ្ហាផ្សេងៗក្រោយចូលស្នាក់នៅ និង ធ្វើការចាត់តាំងអ្នកបកប្រែភាសាស្ម័គ្រចិត្តជាដើមសម្រាប់ប្រជាពលរដ្ឋជាជនបរទេសគ្រប់រូប
ក្រុងយ៉ុកុហាម៉ា ណាកាឃឹ តុគិវ៉ាឆូ 1-7 អគារយ៉ុកុហាម៉ាYMCA ជាន់ទី2
លេខទូរស័ព្ទ:045-228-1752
ទទួលចុះឈ្មោះក្រុមហ៊ុនអចលនទ្រព្យដែលធ្វើការងារកណ្ដាលយ៉ាងសកម្មទាក់ទងនឹងការជួលលំនៅដ្ឋានសម្រាប់ជនបរទេស”ជាក្រុមហ៊ុនគាំទ្រការស្នាក់នៅរបស់ជ
នបរទេស”។
ពាណិជ្ជករផ្នែកអចលនទ្រព្យ(ស្ថិតក្នុងក្រុមណាមួយនៃនីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈសមាគមពាណិជ្ជកម្មអគារសំណង់គេហដ្ឋានខេត្តកាណាហ្កាវ៉ា ឬ នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈសមាគមអចលនទ្រព្យទូទាំងប្រទេសជប៉ុនការិយាល័យកណ្ដាលខេត្តកាណាហ្កាវ៉ា ឬ នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈសមាគមកិច្ចការគ្រប់គ្រងការជួលលំនៅដ្ឋាននៅប្រទេសជប៉ុនសាខាខេត្តកាណាហ្កាវ៉ា) ដែលបានព្រមព្រៀងទៅនឹងល័ក្ខខ័ណ្ឌនេះនឹងធ្វើការដាក់ពាក្យស្នើសុំនិងចុះឈ្មោះទៅកាន់រដ្ឋបាលខេត្ត។
ក្រុមហ៊ុនគាំទ្រការស្នាក់នៅរបស់ជនបរទេសមាននៅទីនេះ។ (រួមមានព័ត៌មានអំពីក្រុមហ៊ុនដែលបានយល់ព្រមសម្រាប់ការផ្សព្វផ្សាយនៅលើគេហទំព័រក្នុងចំណោមក្រុមហ៊ុនទាំងអស់។)
ក្រុមហ៊ុនគាំទ្រការស្នាក់នៅរបស់ជនបរទេស
សូមចុះឈ្មោះជា "ក្រុមហ៊ុនគាំទ្រការស្នាក់នៅរបស់ជនបរទេស"។
សូមមើលនៅទីនេះសម្រាប់ព័ត៌មានលម្អិត និងរបៀបចុះឈ្មោះជា "ក្រុមហ៊ុនគាំទ្រការស្នាក់នៅរបស់ជនបរទេស"។
ទម្រង់ចុះឈ្មោះនៅទីនេះ។
ឯកសារច្រើនភាសាទាក់ទងនឹងរបៀបជួលលំនៅដ្ឋាន ព្រមទាំងវិន័យនិងសុជីវធម៌អំពីការស្នាក់នៅ មាននៅទីនេះ។
ព័ត៌មានទាក់ទងនឹងការរស់ទៅ (ក្បធានបទននព័ត៌មានទក្ចើនភាសា)
ដើម្បីធានាបានប្រព័ន្ធជំនួយលំនៅដ្ឋាន អាចប្រតិបត្តិការបានដោយរលូន ក្រុមភ្នាក់ងារអចលនទ្រព្យ ក្រុមជនជាតិភាគតិច សមាគមផ្លាស់ប្ដូរវប្បធម៌អន្តរជាតិនៅតាមតំបន់ សមាគមន៍YMCA ភ្នាក់ងារផ្ដល់ជំនួយអំពីលំនៅដ្ឋានដល់ជនបរទេសនៅ កាណាហ្គាវ៉ា និងរដ្ឋាបាល (ខេត្តកាណាហ្គាវ៉ា ក្រុងយ៉ូកូហាម៉ា និងក្រុងកាវ៉ាសាគិ) បានបង្កើតជាបណ្តាញមួយសម្រាប់ ផ្លាស់ប្តូរយោបល់ ដើម្បីជួយគាំទ្រប្រព័ន្ធនេះ។
វាត្រូវបានបង្កើតឡើងដើម្បី ពិភាក្សាអំពីគោលនយោបាយទាក់ទងនឹងប្រជាពលរដ្ឋសញ្ជាតិបរទេស និងការអភិវឌ្ឍន៍ក្នុងតំបន់តាមរយៈទស្សនៈរបស់ប្រជាពលរដ្ឋសញ្ជាតិបរទេស ដើម្បីធ្វើអនុសាសន៍ ជូនទៅអភិបាល ខេត្ត។
ទំព័រអំពីកិច្ចប្រជុំប្រជាពលរដ្ឋសញ្ជាតិបរទេសកាណាហ្គាវ៉ា
អាស៊ីហ្វេសតាកាណាហ្កាវ៉ាមានគោលបំណងនៅក្នុងការបង្កើតបានជាសង្គមមួយដែលរួមមានវប្បធម៌ជាច្រើនស្ថិតនៅរួមជាមួយគ្នា ដោយប្រជាពលរដ្ឋខេត្តជាច្រើនដែលមានសញ្ជាតិនិងវប្បធម៌ខុសៗគ្នានឹងមកជួបជុំគ្នា ស្គាល់រាប់អានគ្នា និង បង្ហាញអំពីវប្បធម៌នៃប្រទេសឬគំនិតរៀងៗខ្លួន ក៏ដូចជា ដើម្បីបង្កើតជាឱកាសសម្រាប់ការស្វែងយល់អំពីគ្នាទៅវិញទៅមក ដោយពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្រោមការរួបរួមកម្លាំងគ្នានៃក្រុមជនជាតិនៅក្នុងខេត្ត អង្គការក្រៅរដ្ឋាភិបាល និង ប្រជាជនក្រុងជាអ្នកស្ម័គ្រចិត្តជាដើម ចាប់តាំងពីដំណាក់កាលរៀបចំគម្រោងមកម្ល៉េះ។
នៅក្នុងកម្មវិធីនីមួយៗគឺមានគោលបំណងបង្កើតជាកន្លែងដែលអាចអោយប្រជាពលរដ្ឋសញ្ជាតិបរទេសជាច្រើនអាចចូលរួមបាន។
គេហទំព័រនៃអាស៊ីហ្វេសតាកាណាហ្កាវ៉ា
ដោយផ្អែកលើច្បាប់ស្ដីពីការលើកកម្ពស់ការអប់រំភាសាជប៉ុនដែលបានអនុម័តកាលពីខែមិថុនាឆ្នាំ២០១៩ បានចែងអំពីទំនួលខុសត្រូវរបស់រដ្ឋាបាលមូលដ្ឋាន និងបន្ទាប់ពីស្វែងយល់ពីស្ថានភាពក៏ដូចជាបញ្ហាបច្ចុប្បន្ននៃគោលនយោបាយអប់រំភាសាជប៉ុននៅក្នុងខេត្ត ព្រមទាំងបាន ពិចារណាអំពីតួនាទីរបស់រាជរដ្ឋាភិបាល អ្នកស្ម័គ្រចិត្តភាសាជប៉ុន និងស្ថាប័នពាក់ព័ន្ធជាដើមរួចមក ខេត្តបានចងក្រងទិសដៅគោលនយោបាយសម្រាប់ការលើកកម្ពស់ការអប់រំភាសាជប៉ុន តាមតំបន់ក្នុងខេត្ត កាលពីខែមិនាឆ្នាំ២០២០។
នោលើវែបសាយត៍ "កាណាហ្គាវ៉ា ដិ និហុងកុ" មានផ្តល់ព័ត៌មានផ្សេងៗអំពីការរៀនភាសាជប៉ុន។
ទំព័រអប់រំភាសាជប៉ុនតាមតំបន់នៃកាណាហ្គាវ៉ា
ទំព័រនៃវែបសាយត៍ "កាណាហ្គាវ៉ា ដិ និហុងកុ"
លំនៅដ្ឋានគ្រប់គ្រងដោយរដ្ឋបាលខេត្ត
បញ្ជរពិគ្រោះដោយឥតគិតថ្លៃសម្រាប់អ្នកដែលមានបញ្ហាបារម្ភទាក់ទងនឹងអំពើហិង្សាពីសំណាក់ស្វាមីភរិយាឬដៃគូជាដើម
このページの所管所属は文化スポーツ観光局 国際課です。