ホーム > 電子県庁・県政運営・県勢 > 地方分権・自治・外交 > 国際政策・貿易 > かながわの地域日本語教育 > ការអប់រំភាសាជប៉ុនតាមតំបន់នៃកាណាហ្គាវ៉ា (Cambodian)

初期公開日:2023年4月27日更新日:2023年4月27日

ここから本文です。

ការអប់រំភាសាជប៉ុនតាមតំបន់នៃកាណាហ្គាវ៉ា (Cambodian)

ទិសដៅនៃគោលនយោបាយសម្រាប់ការអប់រំភាសាជប៉ុនតាមតំបន់នៃកាណាហ្គាវ៉ា ត្រូវបានបង្ហោះនៅទីនេះ។

ទិសដៅគោលនយោបាយសម្រាប់ការអប់រំភាសាជប៉ុន តាមតំបន់នៃកាណាហ្គាវ៉ា

ដោយផ្អែកលើច្បាប់ស្ដីពីការលើកកម្ពស់ការអប់រំភាសាជប៉ុនដែលបានអនុម័តកាលពីខែមិថុនាឆ្នាំ២០១៩ បានចែងអំពីទំនួលខុសត្រូវរបស់រដ្ឋាបាលមូលដ្ឋាន និងបន្ទាប់ពីស្វែងយល់ពីស្ថានភាពក៏ដូចជាបញ្ហាបច្ចុប្បន្ននៃគោលនយោបាយអប់រំភាសាជប៉ុននៅក្នុងខេត្ត ព្រមទាំងបាន ពិចារណាអំពីតួនាទីរបស់រាជរដ្ឋាភិបាល អ្នកស្ម័គ្រចិត្តភាសាជប៉ុន និងស្ថាប័នពាក់ព័ន្ធជាដើមរួចមក ខេត្តបានចងក្រងទិសដៅគោលនយោបាយសម្រាប់ការលើកកម្ពស់ការអប់រំភាសាជប៉ុន តាមតំបន់ក្នុងខេត្ត កាលពីខែមិនាឆ្នាំ២០២០។

វែបសាយត៍ "កាណាហ្គាវ៉ា ដិ និហុងកុ"

នេះគឺវែបសាយត៍សម្រាប់ការអប់រំភាសាជប៉ុនតាមតំបន់នៃកាណាហ្គាវ៉ា យើងមានផ្តល់ព័ត៌មានផ្សេងៗអំពីការរៀនភាសាជប៉ុន។

nihongo_1080

វគ្គសិក្សាភាសាជប៉ុន(ភាសាជប៉ុនកំរិតដំបូង)សម្រាប់ប្រជាពលរដ្ឋសញ្ជាតិបរទេសដែលទើបនឹងរៀនភាសាជប៉ុន 

យើងផ្តល់ជូននូវវគ្គសិក្សាភាសាជប៉ុនបំប៉នពិសេសដែលបង្រៀនដោយអ្នកឯកទេស ហើយក៏មានរួមបញ្ចូលការណែនាំប្រាប់អំពីជីវិតប្រចាំថ្ងៃជាដើម សម្រាប់ពលរដ្ឋសញ្ជាតិបរទេសដែលទើបរៀនភាសាជប៉ុន។

hajimete_kh.png

ជំនួយការរៀនភាសាជប៉ុន និងការផ្តល់ព័ត៌មាន

សម្រាប់ពលរដ្ឋបរទេសដែលចង់សិក្សាភាសាជប៉ុន យើងផ្តល់ព័ត៌មានផ្សេងៗដូចជាថ្នាក់រៀនជប៉ុន សាលារៀនជប៉ុននិងឯកសារលើវិធីសាស្ត្ររៀនសូត្ររួមមានសម្ភារៈបង្រៀនដោយប្រើICTលើប្រព័ន្ធអ៊ីនធឺណិតនិងទូរស័ព្ទជាដើម។ យើងមានផ្ដល់ជូនព័ត៌មានជាច្រើនភាសាតាមតម្រូវការចាំបាច់។

ម៉្យាងទៀត សម្រាប់អ្នកស្ម័គ្រចិត្តជប៉ុនដែលចង់ជួយគាំទ្រដល់ការរៀនសូត្រនាថ្ងៃក្រោយ យើងបានចងក្រងព័ត៌មាន ដែលចាំបាច់សម្រាប់សកម្មភាពនេះ តាមរយៈមធ្យោបាយផ្សេងៗដូចជាអ៊ិនធ័រណែតជាដើម ។

soudan_kh.png   online_kh.png

leaflet_nihongo

វេទិកាអប់រំភាសាជប៉ុនតាមតំបន់នៃកាណាហ្គាវ៉ា

ដើម្បីផ្តល់ឱកាសក្នុងការគិតជាមួយអ្នកទាំងអស់គ្នាអំពីអនាគតនៃការអប់រំភាសាជប៉ុនតាមតំបន់នៅ កាណាហ្គាវ៉ា យើងនឹងធ្វើសុន្ទរកថា ស្តីពីកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងការអប់រំភាសាជប៉ុនក្នុងតំបន់ និងការពិភាក្សាជាក្រុមដោយអ្នកជំនាញ ។

forum_kh.png

វគ្គបណ្តុះបណ្តាលអ្នកអនុវត្តផ្ទាល់ (អ្នកមានភាពជាអ្នកដឹកនាំ)ជួយការរៀនសូត្រភាសាជប៉ុន

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពទាក់ទាញនៃថ្នាក់ភាសាជប៉ុន ដែលជាកន្លែងសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមករវាងពលរដ្ឋសញ្ជាតិបរទេសនៃខេត្ត និងសហគមន៍មូលដ្ឋាន និងដើម្បីអភិវឌ្ឍជាមូលដ្ឋានមួយសម្រាប់ការរស់នៅបែបពហុវប្បធម៌ចម្រុះនៅក្នុងសហគមន៍។

LeaderTraining_kh.png

* តភ្ជាប់ទៅកាន់ទំព័រ "កាណាហ្គាវ៉ា ដិ និហុងកុ"។

(ប្រសិនបើមានសេចក្ដីជូនដំណឹងទាក់ទងនឹងការជ្រើសរើស យើងនឹងប្រកាសនៅលើទំព័រ "កាណាហ្គាវ៉ា ដិ និហុងកុ" នេះ។)

このページに関するお問い合わせ先

このページの所管所属は文化スポーツ観光局 国際課です。