ភ្នាក់ងារពិគ្រោះយោបល់តាមទូរស័ព្ទ (និយាយជា៣ភាគី តាមរយៈប្រតិបត្តិករអ្នកបកប្រែ)(カンボジア語)
បុគ្គលិកភ្នាក់ងារពិគ្រោះយោបល់ជាជនជាតិជប៉ុន ប៉ុន្តែអាចនិយាយឆ្លើយឆ្លង៣ភាគី តាមរយៈការភ្ជាប់ទូរស័ព្ទទៅប្រតិបត្តិករអ្នកបកប្រែ។
មជ្ឈមណ្ឌលសម្រាប់ណាត់ជួបពិនិត្យពិគ្រោះវេជ្ជសាស្ត្រ រោគសញ្ញាដូចជាគ្រុនក្តៅ លេខទំនាក់ទំនង ស្ដីពីការឆ្លងវីរុសកូរ៉ូណាថ្មី ការសាកសួរអំពីកន្លែងសម្រាកព្យាបាល
ភាសាបកប្រែ
អង់គ្លេស, ចិន, កូរ៉េ, ព័រទុយហ្កាល់, អេស្ប៉ាញ, វៀតណាម, ថៃ, រុស្ស៊ី, ឥណ្ឌូនេស៊ី,ហ្វីលីពីន, នេប៉ាល់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ាឡេ, មីយ៉ាន់ម៉ា, ខ្មែរ, ម៉ុងហ្គោលី,និងស៊ីនហារ៉ា
មជ្ឈមណ្ឌលសម្រាប់ណាត់ជួបពិនិត្យពិគ្រោះវេជ្ជសាស្ត្រ រោគសញ្ញាដូចជាគ្រុនក្តៅ
ប្រសិនបើអ្នកមានរោគសញ្ញាដូចជាគ្រុនក្តៅ មិនអាចទៅជួបគ្រូពេទ្យប្រចាំគ្រួសារបាន យើងនឹងធ្វើការណាត់ជួបជាមួយស្ថាប័នវេជ្ជសាស្រ្ត ដែលអាចផ្តល់ការពិនិត្យពិគ្រោះបាន។
0570-048914 ៩:០០ - ២១:០០ (រាល់ថ្ងៃ)
ដំបូងអ្នកនឹងត្រូវជួបបុគ្គលិកជប៉ុន របស់ភ្នាក់ងារពិគ្រោះយោបល់ សូមប្រាប់ភាសារបស់អ្នក។
*អង់គ្លេស, ចិន, កូរ៉េ, ព័រទុយហ្កាល់, អេស្ប៉ាញ, វៀតណាម, ថៃ, រុស្ស៊ី, ឥណ្ឌូនេស៊ី,ហ្វីលីពីន, នេប៉ាល់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ាឡេ, មីយ៉ាន់ម៉ា, ខ្មែរ, ម៉ុងហ្គោលី,និងស៊ីនហារ៉ា
ក្រុមគោលដៅ
អ្នកដែលមានរោគសញ្ញាគ្រុនក្តៅ ក្អក និងឈឺបំពង់ក
ខ្លឹមសារសំខាន់ៗដែលមជ្ឈមណ្ឌលនឹងសាកសួរ
ដើម្បីអាចណែនាំទៅកាន់ស្ថាប័នវេជ្ជសាស្ត្រសមស្រប មជ្ឈមណ្ឌលនឹងសាកសួរពីព័ត៌មានផ្ទាល់ខ្លួនមួយចំនួន។
- ឈ្មោះ (អាចប្រាប់តែនាមត្រកូលក៏បាន)
- លេខទូរស័ព្ទ (សម្រាប់ទំនាក់ទំនងបញ្ជាក់ការណាត់ជួប)
- អាយុ (ដើម្បីកំណត់ថា តើត្រូវទៅផ្នែកកុមារ ឬផ្នែកមនុស្សពេញវ័យ)
- រោគសញ្ញាបច្ចុប្បន្ន
- កាលបរិច្ឆេទ និងពេលវេលា សម្រាប់បើការពិនិត្យពិគ្រោះ
- តំបន់ដែលអ្នកចង់ទទួលការពិនិត្យពិគ្រោះ និងស្ថានីយ៍ដែលនៅជិតបំផុត
“មជ្ឈមណ្ឌលពិគ្រោះយោបល់ សម្រាប់អ្នកត្រឡប់ចូលប្រទេសវិញ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺ” ដែលជាមជ្ឈមណ្ឌលរបស់ខេត្ត ទទួលពិគ្រោះយោបល់ ពីសំណាក់អ្នកដែលមានការព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី ត្រូវបានបញ្ចប់ ក៏ប៉ុន្តែផ្នែកមួយនៃ “លេខទំនាក់ទំនង ស្ដីពីការឆ្លងវីរុសកូរ៉ូណាថ្មី” បានផ្លាស់ប្តូរ ដោយផ្ដល់ការពិគ្រោះយោបល់ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ បន្ដផ្ដល់សេវាពិគ្រោះយោបល់ ទាំងពេលថ្ងៃសម្រាក និងពេលយប់។
សូមបញ្ជាក់!
ដោយបច្ចុប្បន្ន យើងទទួលបានការហៅចូលច្រើន វាអាចមានការពិបាកក្នុងការតភ្ជាប់។
ដើម្បីជួយសម្រួលដល់អ្នកពិបាកស្វែងរកសេវាពិនិត្យសុខភាព សូមប្រើសេវាពិគ្រោះយោបល់តាមទូរស័ព្ទនេះ តែកក្នុងករណី អ្នកមានរោគសញ្ញា គ្រុនក្តៅ ក្អក ឬឈឺបំពង់កហើយមិនអាចទទួលការពិនិត្យពីគ្រូពេទ្យប្រចាំគ្រួសារបាន ។
ប្រសិនបើ អ្នកទទួលបានការជួនដំណឹង ពីមណ្ឌលសុខភាព ឬតាមកម្មវិធីទំនាក់ទំនង COCOA ថាអ្នកបានប៉ះពាល់ស្និតជាមួយអ្នកជំងឺ សូមកុំប្រើសេវានេះ។ សូមធ្វើតាមការណែនាំពីមណ្ឌលសុខភាព។
សូមជ្រាបថា មជ្ឈមណ្ឌលពិគ្រោះយោបល់ មិនទទួលការណាត់ទុកសម្រាប់ការពិនិត្យធ្វើតេស្ត PCR ទេ។
លេខទំនាក់ទំនង ស្ដីពីការឆ្លងវីរុសកូរ៉ូណាថ្មី
0570-056774
- អ្នកនឹងលឺការណែនាំជាភាសាជប៉ុន សូមចុចលេខ ទាក់ទងនឹងខ្លឹមសារដែលអ្នកចង់ពិគ្រោះ។
- ដំបូងអ្នកនឹងជួបបុគ្គលិកជប៉ុន របស់ភ្នាក់ងារពិគ្រោះយោបល់ លេខ (1) ដល់ (4) សូមប្រាប់ភាសារបស់អ្នក។
*អង់គ្លេស, ចិន, កូរ៉េ, ព័រទុយហ្កាល់, អេស្ប៉ាញ, វៀតណាម, ថៃ, រុស្ស៊ី, ឥណ្ឌូនេស៊ី,ហ្វីលីពីន, នេប៉ាល់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ាឡេ, មីយ៉ាន់ម៉ា, ខ្មែរ, ម៉ុងហ្គោលី,និងស៊ីនហារ៉ា
(1) | អ្នកដែលព្រួយបារម្ភអំពីការឆ្លងមេរោគ, ទាក់ទងនឹងបញ្ហាសុខភាព វេជ្ជសាស្រ្ត, កម្មវិធីCOCOA / អ្នកប៉ះពាល់ស្និតជាមួយអ្នកជំងឺ ជាដើម | រាល់ថ្ងៃ (២៤ម៉ោង) |
---|---|---|
(2) | "ទាក់ទងនឹងការប្រកាសឲ្យប្រុងប្រយ័ត្នរបស់ខេត្តខាណាហ្គាវ៉ា", "ការពិគ្រោះយោបល់ជាមុនទាក់ទងនឹងកម្មវិធីទ្រង់ទ្រាយធំ" | ថ្ងៃធ្វើការច័ន្ទដល់សុក្រ ៩:០០ - ១៧:០០ |
(3) | ទាក់ទងនឹងការពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងធុរកិច្ច | |
(4) | ”ប្រព័ន្ធជូនដំណឹងកូរ៉ូណា តាមកម្មវិធីLINE” និងប្រព័ន្ធផ្សេងៗ |
ការសាកសួរអំពីកន្លែងសម្រាកព្យាបាល
ជាកន្លែងសម្រាកព្យាបាលសម្រាប់អ្នកឆ្លងមេរោគកូរ៉ូណា ដែលមិនមានបង្ហាញរោគសញ្ញា ឬមានរោគសញ្ញាតិចតួច
045-285-0636 ថ្ងៃធ្វើការច័ន្ទដល់សុក្រ ៩:០០ - ១៧:០០
ដំបូងអ្នកនឹងត្រូវជួបបុគ្គលិកជប៉ុន របស់ភ្នាក់ងារពិគ្រោះយោបល់ សូមប្រាប់ភាសារបស់អ្នក។
*អង់គ្លេស, ចិន, កូរ៉េ, ព័រទុយហ្កាល់, អេស្ប៉ាញ, វៀតណាម, ថៃ, រុស្ស៊ី, ឥណ្ឌូនេស៊ី,ហ្វីលីពីន, នេប៉ាល់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ាឡេ, មីយ៉ាន់ម៉ា, ខ្មែរ, ម៉ុងហ្គោលី,និងស៊ីនហារ៉ា